៥ យ៉ាង ដែលជាតម្លៃ​ និង​ការរស់នៅ​របស់​មនុស្ស​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ

ជីវិត សំ. បា. ( ន. ) ដំណើរ​រស់​នៅ, អាយុ : ចិញ្ចឹម​ជីវិត, រស់​នៅ​អស់​មួយ​ជីវិត ។

ភាព​ឧត្តុង្គឧត្តម​របស់​មនុស្ស​បានមកពី​ការ​ស្គាល់​តម្លៃ​ខ្លួនឯង និង​តម្លៃ​របស់​អ្នក​ដែល​រស់នៅ​ជុំវិញខ្លួន ហើយ​តម្លៃ​នោះ​មាននៅ​ក្នុង​ជម្រៅ​ចិត្តគំនិត​របស់​បុគ្គល​ម្នាក់ៗ​។ តម្លៃ​ធំ​បំផុត​របស់​មនុស្ស គឺ​ជីវិត​រស់នៅ​ប៉ុន្ដែត្រូវ​រស់នៅ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ កិត្តិយស និង​ភាពសុខដុមរមនា ក្នុង​ឧត្តមភាព​នៃ​មនុស្ស​។ តម្លៃ​របស់​មនុស្ស និង​ការរស់នៅ​របស់​មនុស្ស​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ គឺ​ត្រូវមាន​របស់​ប្រាំ​យ៉ាង​៖

​១.​ មនុស្ស​ត្រូវមាន​សំលៀកបំពាក់​សមរម្យ និង​ចំណីអាហារ​គ្រប់គ្រាន់​។

២. មនុស្ស​ត្រូវមាន​ជម្រក​សមរម្យ ពោលគឺ​ត្រូវមាន​ផ្ទះសម្បែង​រស់នៅ​សមរម្យ​។

៣. មនុស្ស​ត្រូវមាន​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​ពេល​មាន​ជំងឺ ពោលគឺ​ត្រូវមាន​វិស័យ​សុខាភិបាល ដែល​ធានា​ក្នុងការ​ការពារ​សុខភាព​ប្រជាជន​។

៤. មនុស្ស​ត្រូវ​ទទួលបាន​ការសិក្សា និង​បណ្តុះបណ្តាល​ទាំង​ផ្នែក​សីលធម៌ និង​វិជ្ជាជីវៈ​។​

​៥. មនុស្ស​ត្រូវមាន​ការងា​រ​ធ្វើ ពីព្រោះ​ការងារ​ជា​ប្រភព​ចំណូល និង​ជា​ប្រភព​នៃ​ការបញ្ចេញ​កម្លាំង​ពលកម្ម​ដើម្បី​សុខភាព ព្រមទាំង​ជា​ប្រភព​នៃ​ការរីកលូតលាស់​របស់​មនុស្ស​។

មនុស្ស​ម្នាក់ៗ​មានតម្លៃ គឺ​ផ្តើមចេញពី​សមត្ថភាព​នៃ​គំនិត​បញ្ញា សីលធម៌ គុណធម៌ សុចរិតធម៌ យុត្តិធម៌ និង​ការរៀបចំ​ជីវិត​ក្នុង​មាគ៌ា​ត្រឹមត្រូវ មិនមែន​ផ្ដើម​ពី​ការ​មានបាន​ផ្នែក​សម្ភារៈ ទ្រព្យសម្បត្តិ បុណ្យ​ស័​ក្កិ​ឡើយ​។


អត្ថបទទាក់ទង

រឿង ៥ យ៉ាង ដែលអ្នកត្រូវដឹងក្នុងជីវិត

Leave a Reply

Your email address will not be published. Required fields are marked *