កំណាព្យដ៏មានអត្ថន័យសសេរដោយ ឆាលី ឆាផ្លីន (សាក់ឡូ) នៅអាយុ ៧០ ឆ្នាំ

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំ​បាន​រក​ឃើញ​ថា​ការ​ឈឺ​ចាប់​ និង​បញ្ហាផ្លូវ​ចិត្ត ជាសញ្ញាព្រមានថាខ្ញុំកំពុងរស់នៅប្រឆាំងនឹងការពិតរបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំយល់ថា នេះគឺភាពជាខ្លួនឯង

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំ​ដឹងថា​វា​អាច​ធ្វើ​ឲ្យនរណា​ម្នាក់​អាក់អន់ចិត្ត​ ប្រសិនបើខ្ញុំព្យាយាមកាត់ចិត្តពីគេទាំងពេលវេលាមិនត្រឹមត្រូវ និងមិនបានត្រៀមខ្លួនសម្រាប់គេ ហើយទោះបីជាម្នាក់នេះគឺជាខ្ញុំខ្លួនឯងក៏ដោយ។ ថ្ងៃនេះ ខ្ញុំយល់ថា នេះជាការគោរព

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំឈប់ចង់បានជីវិតដូចអ្នកផ្សេង។ ហើយខ្ញុំអាចមើលឃើញអ្វីៗទាំងអស់ដែលនៅជុំវិញខ្លួនខ្ញុំសុទ្ធតែអាចឲ្យខ្ញុំរីកចម្រើន។ ថ្ងៃនេះ ខ្ញុំហៅវាថា ភាពចាស់ទុំ

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំយល់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅកន្លែងត្រឹមត្រូវ ពេលវេលាត្រឹមត្រូវ ហើយអ្វីៗកើតឡើងក្នុងពេលដ៏ត្រឹមត្រូវ ដូច្នេះខ្ញុំអាចស្ងប់ចិត្ត។ ថ្ងៃនេះ ខ្ញុំហៅវាថា ទំនុកចិត្តលើខ្លួនឯង

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំឈប់លួចពេលវេលាផ្ទាល់ខ្លួនឯង ហើយ​ខ្ញុំ​ឈប់​រៀបគម្រោង​ធំៗសម្រាប់​អនាគត។ ថ្ងៃនេះ ខ្ញុំធ្វើតែអ្វីដែលនាំឲ្យខ្ញុំសប្បាយចិត្ត អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ ខ្ញុំធ្វើវាតាមរបៀបរបស់ខ្ញុំ នៅក្នុងចង្វាក់ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំហៅវាថា ភាពសាមញ្ញ

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំបានដោះលែងខ្លួនខ្ញុំពីអ្វីទាំងអស់ដែលមិនល្អសម្រាប់សុខភាពរបស់ខ្ញុំ – អាហារ មនុស្ស របស់របរ ស្ថានភាព និងអ្វីគ្រប់យ៉ាងដែលទាញខ្ញុំចុះ និងចេញពីខ្លួនខ្ញុំដំបូង​ឡើយ ខ្ញុំ​ហៅ​ទង្វើនេះថាដើម្បីមាន​សុខភាព​ល្អ​។ ថ្ងៃនេះ ខ្ញុំដឹងថា វាគឺជាការស្រលាញ់ខ្លួនឯង

នៅពេលដែលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំឈប់ព្យាយាមធ្វើខ្លួនឲ្យល្អឥតខ្ចោះ ហើយចាប់តាំងពីពេលនោះមកខ្ញុំមានកំហុសកាន់តែតិច។ ថ្ងៃនេះ ខ្ញុំបានរកឃើញថា នោះជាភាពសមរម្យ

នៅពេលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំមិនបានបន្តរស់នៅក្នុងអតីតកាល និងព្រួយបារម្ភអំពីអនាគតទេ។ ឥឡុវនេះ ខ្ញុំរស់នៅជាមួយបច្ចុប្បន្ន ដែលអ្វីៗកំពុងកើតឡើង។ ថ្ងៃនេះ​ ខ្ញុំរស់នៅរាល់ថ្ងៃ​ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំហៅវាថាភាពគ្រប់គ្រាន់

នៅពេលដែលខ្ញុំចាប់ផ្តើមស្រលាញ់ខ្លួនឯង ខ្ញុំបានទទួលស្គាល់ថាចិត្តគំនិតរបស់ខ្ញុំអាចរំខានខ្ញុំ ហើយវាអាចធ្វើឲ្យខ្ញុំឈឺ។ ប៉ុន្តែនៅពេលដែលខ្ញុំបានភ្ជាប់វាទៅនឹងបេះដូងរបស់ខ្ញុំ គំនិតរបស់ខ្ញុំបានក្លាយជាសម្ព័ន្ធមិត្តដ៏មានតម្លៃ។ ថ្ងៃនេះ ខ្ញុំហៅការតភ្ជាប់នេះថា ប្រាជ្ញានៃបេះដូង

នៅពេលយើងលែងខ្វល់ពីការឈ្លោះប្រកែកគ្នា ការប្រឈមមុខដាក់គ្នា ឬបញ្ហាណាមួយជាមួយខ្លួនយើង ឬអ្នកដទៃ ឬសូម្បីតែផ្កាយធ្លាក់បុកគ្នា និងអ្វីដែលចេញពីការបុកគ្នានោះ ពិភពលោកថ្មីបានកើតឡើង។ ថ្ងៃនេះខ្ញុំដឹងថា នេះគឺជាជីវិត! 

ប្រែសម្រួលពីបរទេស


អត្ថបទទាក់ទង

អាលបឺត​ អាញស្តាញ៖ ពាក្យដែលខ្ញុំមិនចូលចិត្តជាងគេគឺពាក្យ “សិស្សពូកែ”

 

One thought on “កំណាព្យដ៏មានអត្ថន័យសសេរដោយ ឆាលី ឆាផ្លីន (សាក់ឡូ) នៅអាយុ ៧០ ឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *