“គោលការណ៍សេះបង្កង់” នៅក្នុងចិត្តវិទ្យា
អ្នកប្រាកដជាឧស្សាហ៍មានអារម្មណ៍ថាមិនសប្បាយចិត្ត ខកចិត្ត និងខឹងរឿងតូចតាចមួយចំនួនដែលកើតឡើងក្នុងការរស់នៅប្រចាំថ្ងៃ។ នេះប្រហែលជាអ្នកធ្លាក់ចូលទៅក្នុងបញ្ហាមួយដែលគេហៅថា “គោលការណ៍សេះបង្កង់”។
ខឹង ( កិ. ) កម្រើកចិត្តដោយទោមនស្ស ព្រោះមានអារម្មណ៍មិនគាប់ចិត្ត មកប៉ះពាល់ត្រូវទ្វារទាំង ៦ មានចក្ខុទ្វារជាដើម នាំឲ្យក្ដួលក្ដៅចិត្តឡើង ។
នៅក្នុងចិត្តវិទ្យា គេមានរឿងមួយនិយាយថា៖
នៅលើវាលស្មៅ មានសេះបង្កង់មួយក្បាលកំពុងតែឈរស៊ីស្មៅ ស្រាប់តែមានសត្វសុចជាច្រើននាំគ្នារោមបឺតឈាមសេះបង្កង់នោះ សេះនោះខឹងខ្លាំងណាស់ ក៏បោលយ៉ាងលឿន ឆ្ងាយទៅៗ រហូតដល់ហត់អស់កម្លាំងស្លាប់ដោយខ្លួនឯង។
តាមពិត សត្វសុចទាំងនោះ ទោះបឺតឈាមទាំងយប់ទាំងថ្ងៃ ក៏មិនអាចធ្វើឱ្យសេះបង្កង់នោះខ្សោះឈាមស្លាប់ដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យសេះបង្កង់នោះស្លាប់ គឺបែរជាកំហឹងខ្លួនវាទៅវិញ។
ពេលខ្លះ អ្វីដែលធ្វើឱ្យយើងបរាជ័យ មិនមែនជាបញ្ហាទេ តែបែរជាអារម្មណ៍ក្នុងចិត្តយើងទៅវិញ។ នៅពេលដែលយើងជួបមនុស្សមួយចំនួនដែលតាមច្រណែន ឈ្នានីសយើង ដំបូងយើងត្រូវទប់កំហឹងខ្លួនឯងសិន កុំអនុញ្ញាតឱ្យបញ្ហាទាំងនោះមកវាយប្រហារផ្លូវចិត្តអ្នកឱ្យសោះ ឱ្យតែអ្នកអាចទប់កំហឹងបាន ៥ នាទី នោះអ្នកនឹងអាចទប់បានជារៀងរហូត។ បណ្តុះវាជាទម្លាប់ ធ្វើចិត្តឱ្យនឹង ឱ្យត្រជាក់ដូចទឹក នោះនឹងគ្មានអ្នកណាម្នាក់អាចកំទេចអ្នកបានឡើយ។
ខឹងខុស ខឹងខូច ខឹងខាត
អត្ថបទទាក់ទង
កំណាព្យដ៏មានអត្ថន័យសសេរដោយ ឆាលី ឆាផ្លីន (សាក់ឡូ) នៅអាយុ ៧០ ឆ្នាំ
One thought on ““គោលការណ៍សេះបង្កង់” នៅក្នុងចិត្តវិទ្យា”