រឿងខ្លី៖ ក្ងាន និងស៊ុតមាស

មានកសិករក្រីក្រម្នាក់ចិញ្ចឹមសត្វក្ងានមួយក្បាល។ ថ្ងៃមួយពេលភ្ងាក់ពីដេកឡើងក៏ប្រទះឃើញស៊ុតមាសមួយគ្រាប់នៅក្នុងសំបុកក្ងានជាទីស្រឡាញ់របស់គាត់ជាលើកដំបូង។ កសិករនឹកស្មានថា មាននរណាលេងសើចជាមួយនឹងគាត់ ទើបគាត់បម្រុងនឹងយកទៅបោះចោល ប៉ុន្តែគាត់គិតឃើញថា គួរតែយកស៊ុតនោះទៅអោយគេវាយតម្លៃមើលសិន។ ស៊ុតមួយគ្រាប់នេះជាមាស!!! កសិករស្ទើរតែមិនជឿថាគាត់មានសំណាងដល់ម្ល៉ឹងសោះ។ ថ្ងៃបន្ទាប់ ក្ងាននោះក៏ចេះតែពងបានស៊ុតមាសមួយថ្ងៃមួយគ្រាប់ៗ។ ពីមួយថ្ងៃទៅមួយថ្ងៃ កសិករប្រញាប់ក្រោកពីព្រលឹមទៅរកមើលក្ងានហើយប្រទះឃើញស៊ុតមាសមួយជារៀងរាល់ថ្ងៃ។ មាណពកំសត់ក៏ក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់។ វាពិតជាសំណាងដែលកើតឡើងមិនគួរឲ្យជឿ ។ ភាពមានបានបានធ្វើអោយមាណពមានចិត្តលោភលន់ និងមានចិត្តអន្ទះសា។ កសិកររង់ចាំយកពងក្ងានម្តងមួយៗមិនទាន់ចិត្ត គាត់ក៏សម្លាប់ក្ងាននោះដើម្បីប្រមូលយកពងវាទាំងអស់នៅក្នុងពោះ ប៉ុន្តែជាអកុសល នៅពេលវះពោះក្ងានចេញស្រាប់តែទទេស្អាតគ្មានឃើញស៊ុតមាសសូម្បីតែមួយគ្រាប់។ ដូច្នេះ ស៊ុតមាសដែលធ្លាប់តែមានជារៀងរាល់ព្រឹកក៏លែងមានតទៅទៀត។ រឿងនេះចង់បង្ហាញអត្ថន័យដល់មិត្តអ្នកអានថា៖ ការសម្លឹងមើលឃើញតែផលិតផល តែមិនខ្វាយខ្វល់នឹងធនធាន ឬសមត្ថភាពក្នុងការផលិត វាក៏ជាហេតុផលដែលធ្វើអោយយើងបរាជ័យបានដែរ។ បើយើងប្រកាន់ផ្តោតទៅលើស៊ុតមាស តែប្រងើយកន្តើយមិនមើលថែក្ងាន … Continue reading រឿងខ្លី៖ ក្ងាន និងស៊ុតមាស