ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម

គ្រូ (បា.; សំ.) ( ន. ) (គរុ; គុរុ = គរ > គ្រ, + ុ > ូ = គ្រូ) អ្នក​ដែល​មាន​ចិត្ត​ធ្ងន់; អ្នក​ដែល​គួរ​គេ​គោរព គឺ​អ្នក​បង្ហាត់​បង្រៀន​ចំណេះ​វិជ្ជា​សិល្ប​សាស្រ្ត​ផ្សេង​ៗ​ដល់​សិស្ស : គ្រូ​អក្សរ, គ្រូ​លេខ, គ្រូ​ភ្លេង … ។ សមណៈ​ដែល​បំបួស​កុលបុត្រ​ឲ្យ​បាន​ជា​បព្វជិត : គ្រូ​បំបួស, គ្រូ​សូត្រ ។ ពេទ្យ​រក្សា​រោគ : គ្រូ​ពេទ្យ, គ្រូ​ថ្នាំ, ទៅ​រក​គ្រូ​មក​មើល​ជំងឺ ។

“ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម” សុភាសិត​នេះ អប់រំ​មនុស្ស​យើងឲ្យ​ចេះ​យក​អ្វី​ដែល​ល្អៗ​ដែល​ជា​ការណែនាំ​របស់គ្រូ​ក្តី របស់​រាម​ច្បង​ក្តី របស់​អ្នក​ណា​ម្នាក់​ក្តី​​មកទុកដាក់​ក្នុង​ខ្លួន ហើយ​មិន​ត្រូវ​យក​តម្រាប់​តាម​អ្នក​ទាំងអស់​នោះ​នូវ​ទង្វើ​ទាំង​ឡាយ​ណា​ដែល​មិន​ត្រឹមត្រូវទេ។ ឧទាហរណ៍ បើ​គ្រូ​បង្រៀន​​ចំណេះដឹង​ល្អៗ ត្រូវ​ត្រង​ត្រាប់​ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ប្រសិន​បើ​ឃើញ​គ្រូ​ធ្វើ​អ្វី​ដែល​មិនត្រឹមត្រូវ ដូច​ជា​ ជក់​បារី សេព​គ្រឿង​ស្រវឹង ជាដើម​ នោះ​មិន​ត្រូវ​យក​តម្រាប់​តាម​ឡើយ។


អត្ថបទទាក់ទង

រឿងសត្វ​សិង្ហ​ និងព្រាន​ព្រៃ

 

Leave a Reply

Your email address will not be published. Required fields are marked *