កុំអួត ៥ យ៉ាង

អួត [អួត]

១) កិ. និយាយលើកសរសើរ, ប្រកាសគុណ, ប្រកាសសេចក្ដីល្អ ឱ្យអ្នកដទៃស្ដាប់ ឬនិយាយលើកបំផ្លើសលើសហេតុឱ្យគេស្ងើច : អួតកូន, អួតខ្លួន, អួតចេះ, អួតថាល្អ, អួតមាន។ (កុំអាលអួតមុនឱ្យស៊ុនខូចការ គឺបើការមិនទាន់សម្រេចទេ កុំប្រញាប់និយាយអួតមុន។ ព.កា. ថា ការអ្វីមិនទាន់ដល់ កុំខ្វាយខ្វល់ពោលអួតមុន ព្រោះក្រែងអួតទៅស៊ុន អួតមុនច្រើនតែខូចការ។ ចួនកាលមានសត្រូវ រារាំងផ្លូវឬខាំងខារ ពុំអាចនឹងការពារ បែរជាស្ទោកខូចការអស់)។
២) គុ. ដែលជាអ្នកអួត : មនុស្សអួត។

▪️កុំអួតចេះ ព្រោះនៅក្នុងលោកនេះ ទោះបីជាយើងរៀនរហូតដល់ថ្ងៃស្លាប់ទៀត ក៏នៅតែចេះមិនអស់ដែរ។
▪️កុំអួតមានតែអញ ព្រោះនៅក្នុងលោកនេះ ពាក្យអញតាមដោយសន្មតប៉ុណ្ណោះ តាមដោយសភាវ: មានតែចិត្តជាអ្នកដឹងរឿងរ៉ាវ បើចិត្តមិនកើតឡើងនោះទេ អ្វីៗក៏ចាត់ទុកថាមិនមាន។
▪️កុំអួតល្អ ព្រោះនៅក្នុងលោកនេះ សម្រាប់មនុស្សដែលនៅមានកិលេស គឺមិនអាចធ្វើល្អបានឱ្យគ្រប់ដប់នោះទេ។
▪️កុំអួតមាន ព្រោះនៅក្នុងលោកនេះ ការមានបានវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដែលអ្នកដទៃមិនមានយើងមានហើយអ្នកដទៃមានយើងមិនមាន។
▪️កុំអួតខ្លាំង ព្រោះនៅក្នុងលោកនេះ ទោះអ្នកខ្លាំងយ៉ាងណា ទីបំផុតទៅក៏គង់តែនូវក្រោមដៃនៃមច្ចុរាជដដែល។


អត្ថបទទាក់ទង

របស់ ៦ យ៉ាងដែលទាល់តែអ្នកបានបាត់បង់ទើបអាចស្គាល់ពីតម្លៃ

 

One thought on “កុំអួត ៥ យ៉ាង

Leave a Reply

Your email address will not be published. Required fields are marked *