៥ ជំហាន ដើម្បីដោះស្រាយបញ្ហាភាពតានតឹងនៅកន្លែងធ្វើការ

តានតឹង [តាន-តឹង] ១) កិ. តឹងចង្អៀតណែនក្នុងចិត្ត, ទង្គឹះក្នុងចិត្ត, តឹងចិត្តខ្លាំងហាក់ដូចជាមានរោគតានរឹងក្ដាំងនៅក្នុងចិត្ត។ ២) ធ្ងន់ធ្ងរ, ពិបាកដោះស្រាយ : ស្ថានភាពកាន់តែតានតឹង។ ភាពតានតឹង គឺជាពាក្យទូទៅដែលត្រូវបានគេប្រើជាញឹកញាប់នៅគ្រប់ទីកន្លែង។ វាជាបញ្ហា ឬស្ថានភាពណាដែលបុគ្គលម្នាក់មានការលំបាកក្នុងការប្រឈមមុខដោះស្រាយ ដែលអាចបណ្តាលឲ្យបុគ្គលនោះមានការតានតឹងចិត្ត។ វាជាប្រតិកម្មផ្លូវចិត្តដែលកើតមានឡើងនៅពេលដែលមនុស្សយើងប្រឈមមុខនឹងបញ្ហាអ្វីមួយ។ វាអាចជាការឆ្លើយតបមិនជាក់លាក់មួយនៃរាងកាយទៅនឹងតម្រូវការរបស់មនុស្ស។ វាក៏ជាប្រតិកម្មនៃរាងកាយដែលអាចកើតឡើងនៅក្នុងការឆ្លើយតប ដូចជាកត្តាខាងក្នុង កត្តាខាងក្រៅ (ពុទ្ធិ) និងវត្ថុភ្ញោចពីបរិស្ថាននៅជុំវិញខ្លួនយើងផងដែរ។​ លើសពីនេះ វាក៏អាចជាការភ្ញោចដោយបាតុភូត ព្រឹត្តិការណ៍ ឬ វត្ថុ ដែលនៅជុំវិញខ្លួនដែលធ្វើឲ្យមានការប៉ះពាល់ដល់ផ្លូវអារម្មណ៍។ … Continue reading ៥ ជំហាន ដើម្បីដោះស្រាយបញ្ហាភាពតានតឹងនៅកន្លែងធ្វើការ