
ការគ្រប់គ្រងធនធានមនុស្ស ពាក់ព័ន្ធនឹងវិធីសាស្រ្តជាយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងមនុស្សប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថាប័នមួយ។ ខាងក្រោមនេះ គឺជានិយមន័យនៃការគ្រប់គ្រងធនធនមនុស្ស៖
- ការគ្រប់គ្រងធនធានមនុស្ស គឺជាគោលនយោបាយ ការអនុវត្ត និងប្រព័ន្ធដែលជះឥទ្ធិពលដល់ឥរិយាបថ អាកប្បកិរិយា និងការបំពេញការងាររបស់បុគ្គលិក (R.A. Noe, J. R. Hollenbeck, B. Gerhart, P.M. Wright, ២០១១) ។
អត្ថបទទាក់ទង៖ តើគោលបំណងនៃការគ្រប់គ្រងធនធានមនុស្សមានអ្វីខ្លះ?
- ការគ្រប់គ្រងធនធានមនុស្ស គឺជារាល់សកម្មភាពដែលត្រួវបានគ្រោងទុក និងមានការត្រួតពិនិត្យរបស់ស្ថាប័ន ដើម្បីបង្កើត និងរក្សាទំនាក់ទំនងរវាងបុគ្គលិក និងស្ថាប័ន ដើម្បីបំពេញតម្រូវការអាជីវកម្ម និងការរំពឹងទុករបស់បុគ្គលិក។ (សាស្រ្តាចារ្យបណ្ឌិត Armin Trost, ២០១៣)
- ការគ្រប់គ្រងធនធានមនុស្ស គឺជាសកម្មភាពទាំងឡាយដែលត្រូវបានរៀបចំឡើង និងគ្រោងទុក ដើម្បីចាត់ចែង និងសម្របសម្រួលធនធានមនុស្សរបស់ស្ថាប័នមួយ សំដៅសម្រេចបាននូវគោលដៅរបស់ស្ថាប័ននោះ។
- ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការវិភាគ និងរចនាការងារ ការរៀបចំផែនការ និងការតម្រឹមធនធានមនុស្ស ការប្រកាសជ្រើសរើស និងរើសយកបុគ្គលិក ការតម្រង់ទិស ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក ការវាយតម្លៃការបំពេញការងារ ការជំរុញលើកទឹកចិត្ត ការទូទាត់សំណង និងអត្ថប្រយោជន៍ ការរក្សាទំនាក់ទំនងការងារ ការគ្រប់គ្រងសុខភាព សុខុមាលភាព និងសុវត្ថិភាព និងការអនុលោមទៅនឹងច្បាប់ស្តីពីការងារដល់បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងស្ថាប័នមួយ។
ដកស្រង់ពីសៀវភៅការគ្រប់គ្រងធនធានមនុស្ស – របៀបទទួលបាន អភិវឌ្ឍ ប្រើប្រាស់ និងគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យបញ្ញាសិប្បនិម្មិត
